ភ្នំពេញៈ បុរសម្នាក់ជាកម្មករសំណង់ បានដេកស្លាប់ក្នុងបន្ទប់ជួល សង្ស័យខ្យល់គរ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨
ស្ថិតនៅបន្ទប់ជួលលខ១៦ ត្រង់ចំណុចខាងក្រោយផ្សារកាណាសុធី ក្នុងភូមិចោមចៅ២ ក្រុម២សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះគង់ ប៊ុនហាក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើតភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល។ ចំណែកប្រពន្ធឈ្មោះ វន ជាតា ភេទស្រី អាយុ២២ឆ្នាំ មុខរបធ្វើការរោងចក្រ ស្នាក់នៅនិងស្រុកកំណើតជាមួយគ្នា។
តាមការរៀបរាប់ពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ប្ដីរបស់គាត់ ពុំដែលមានជំងឺនោះទេ
ពេលមកពីធ្វើការវិញ បានជួយបោកខោអាវគាត់រួច ក៏បាននាំគ្នាហូបបាយ ក្រោយហូបបាយរួច បានរៀបចំកន្លែងដេក លុះដល់ម៉ោងកើតហេតុគាត់ ដឹងខ្លួនឡើង ស្រាប់តែឃើញប្ដីរបស់គាត់ ប្រកាច់ខ្ញាំដៃ ហើយដាច់ខ្យល់ស្លាប់ភ្លាមៗ ភ័យពេកក៏ហៅគេឯង មកជួយរិតគួក ច្របាច់តែនៅមិនដឹងខ្លួន។
ក្រោយកើតហេតុ រូបគាត់បានទាក់ទងសមត្ថកិច្ចមកពិនិត្យសព ដើម្បីធ្វើកំណត់ហេតុ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់