ព័ត៌មានជាតិ

ប្រាក់ចំណូល និង​ភាគហ៊ុន Coca-Cola ធ្លាក់ចុះ​ទាំង​ព្រម​

​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​យក្ស Coca-Cola បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ក្នុង​រយៈពេល​២​ឆ្នាំ ​បន្ទាប់​ពី​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​មួយ​នេះ​ធ្លាក់ចុះ ខណៈពេល​ដែល​ការលក់​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​ធ្លាក់ចុះ​។​

​ប្រាក់ចំណូល​សុទ្ធ​របស់​ក្រុមហ៊ុន Coca-Cola នៅក្នុង​ត្រីមាស​ទី​៤​ឆ្នាំ ២០១៣ បាន​ធ្លាក់ចុះ ៨,៤​ភាគរយ ដោយ​មាន​ចំនួន ១,៧​ពាន់​លាន​ដុល្លារ​អាមេរិក ខុសពី​ការព្យាករណ៍​របស់​អ្នកវិភាគ​។​
​ប្រាក់ចំណូល​ក៏បាន​ធ្លាក់ចុះ​ផងដែរ ដោយសារតែ​មាន​ការប្រែប្រួល​រូបិយប័ណ្ណ និង​ការលក់ និង​ការ​ប្រតិបត្តិការ ​នៅក្នុង​ប្រទេសប្រេ​ស៊ីល និង​ហ្វីលីពីន​ធ្លាក់ចុះ​។​
​ក្រោយ​ពេល​ប្រកាស​ពី​ប្រាក់​ចំណូល​ធ្លាក់ចុះ ភាគហ៊ុន​របស់​ក្រុមហ៊ុន​មួយ​នេះ​ក៏​បាន​ធ្លាក់ចុះ​តាម​ផង​ដែរ ដោយ​បាន​ធ្លាក់ចុះ ៤,៣​ភាគរយ​។​

​លោក Muhtar Kent នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Coca-Cola បាន​ថ្លែងថា ​ក្រុមហ៊ុន​កំពុងតែ​សម្លឹង​រក​វិធី​ស្ដារ​ស្ថានការណ៍​ក្រុមហ៊ុន​ឡើងវិញ នៅក្នុង​ឆ្នាំនេះ​។​
​លោក​បាន​បន្តទៀតថា ខណៈពេល​ដែល​កំពុងតែ​ដំណើរការ​ស្រួល ស្រាប់តែ​ធ្លាក់​ចុះ ហើយ​ការធ្លាក់ចុះ​នេះ ដោយសារ​តែ​បញ្ហា​សេដ្ឋកិច្ចពិភពលោក​មិន​ប្រាកដប្រជា​៕​
coca-cola2

មតិយោបល់