ក្រចេះ: កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ មានករណីផ្ទុះបំពុងស៊ុបប្រាយបាញ់ខ្លួន (គ្រឿងក្រអូប) នៅភូមិរហារិ៍ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បណ្តាលឲ្យឈ្មោះ ជឿន ផេន ភេទប្រុស អាយុ៣៣ឆ្នាំ និង ប្រពន្ធឈ្មោះ ទីន ហាន អាយុ ២៧ឆ្នាំ រងរបួសធ្ងន់ទាំង២នាក់ ប្តីប្រពន្ធ។
មូលហេតុ ម្តាយរបស់ខ្លួនបានប្រមូលសំរាមយកមកដុតនៅខាងមុខផ្ទះ ហើយ យកបំពុងស៊ុបប្រាយបាញ់ខ្លួនយកមកដុត ហើយពេលនោះជនរងគ្រោះប្រពន្ធនិងប្តី យកសំរាមមកដុតបន្តស្រាប់តែផ្ទុះបំពុងស៊ុបប្រាយបាញ់ខ្លួននោះ បណ្តាលឲ្យរបួសទាំង២នាក់ប្តីប្រពន្ធតែម្តង។
បច្ចុប្បន្នជនរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារយកទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តក្រចេះ៕
មតិយោបល់