ព្រៃវែងៈ កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីទុស្សេឆេះផ្ទះអស់២ខ្នង ខណៈដែលតខ្សែភ្លើងពីផ្ទះទៅរោងបុណ្យ នៅភូមិធំ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ផ្ទះចំនួន២ ផ្ទះទី១ទំហំ៨គុណ៨ម៉ែត្រ សង់ពីឈើប្រក់ស៊ីប្រូ ម្ចាស់ឈ្មោះ អាង សីហា ភេទប្រុស អាយុ៣៤ឆ្នាំ ប្រពន្ធឈ្នោះ មៀច សាវ៉ន អាយុ៣៤ឆ្នាំ។
ផ្ទះទី២ទំហំ៨គុណ៨ សង់ពីឈើប្រក់ស៊ីប្រូ ម្ចាស់ឈ្មោះ អ៊ូ សំអូន ភេទប្រុស អាយុ៥៧ឆ្នាំ ប្រពន្ធឈ្មោះ ខៀវ ណារ៉េត អាយុ៥៧ឆ្នាំ។
សរុបការខូចខាតគិតជាថវិកា៧៥,០០០ដុល្លារ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ភ្លាមៗនោះអាជ្ញាធរនិងសមត្ថកិច្ចបានអន្តរាគមន៍បាញ់ទឹកពន្លត់ដែរ ប៉ុន្តែភ្លើងបានលេបត្របាក់យកផ្ទះគ្មានសល់រហូតឆេះអស់ទាំងស្រុង៕



មតិយោបល់