ខ្ទឹមសត្រូវបានគេចាត់ទុកថា ជាគ្រឿងទេសដែលគេតែងតែយកទៅផ្សំនៅម្ហូបអាហារដើម្បីឲ្យមានក្លិនឈ្ងុយ និងបំបាត់ក្លិនឆ្អាបផងដែរ។ ប៉ុន្តែលោកអ្នកដឹងទេថា ខ្លឹមសដែលជាគ្រឿងទេសនៅក្នុងផ្ទះបាយរបស់លោកអ្នកជាប្រចាំនេះ គឺជាឱសថសម្រាប់ព្យាបាលជម្ងឺរបស់លោកអ្នកច្រើនមុខបាន។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ និងវិធីព្យាបាលមួយចំនួន៖
១. ព្យាបាលជម្ងឺក្អក
យកទឹកខ្ទឹម ១០ មីលីលីត្រផឹក ៣ ដងក្នងមួយថ្ងៃ ដោយអនុវត្តបែបនេះរៀងរាល់ថ្ងៃ និងទទួលបានប្រសិទ្ធភាព។
របៀបធ្វើ៖ យកខ្ទឹមសបកសំបកចេញ ហើយលាងអោយស្អាត បន្ទាប់មកកិនអោយម៉ដ្ឋ រួចយកទៅត្រាំក្នុងទឹក ២០០ មីលីលីត្រ និងបន្ថែមស្ករ ៦០ ក្រាមជាការស្រេច។
២. ការព្យាបាល ជំងឺគ្រុនផ្តាសាយ
យកខ្ទឹម ៦ កម្ពឹស ខ្ញីស្រស់ ១២ ក្រាម និងស្ករត្នោតសមល្មម។ កិន និងលាយបញ្ចូលគ្នារូចដាក់រាយជាមួយទឹកក្តៅ។ ពិសារ ២ ទៅ ៣ ដងក្នុងមូយថ្ងៃ។
៣. ការព្យាបាលការរលាក បំពង់ខ្យល់ រ៉ាំរ៉ៃ
យកខ្ទឹមស ១០ កម្ពឹស កិនអោយម៉ដ្ឋរួចយកទៅត្រាំជាមួយស្ករត្នោត ១០០ ក្រាម, ទឹកខ្មះ ២០០ មីលីលីត្រ។ បន្ទាប់មកផឹក ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៤. ដើម្បីព្យាបាល ការឈឺក្បាលពោះ ឬសាច់ដុំ
យកខ្ទឹមសកិនអោយម៉ដ្ឋ ហើយលាយជាមួយប្រេងល្ង រួចយកទៅលាបនៅកន្លែងដែលឈឺ។
៥. ព្យាបាលជម្ងឺរោគមូល
លោកអ្នកអាចពិសាខ្ទឹមស ១ ទៅ ២ កម្ពឹសនៅពេលក្រោកពីគេង។
៦.ព្យាបាលជំងឺក្រពះ ដែលបណ្តោលអោយក្អូត
អាំងខ្ទឹម ២ កម្ពឹសរួចបុកអោយម៉ដ្ឋលាយជាមួយ និងទឹកឃ្មុំដើម្បីផឹក។
៧. ការព្យាបាលជម្ងឺរាគរូស
យកខ្ទឹមស ១០០ ក្រាមលាយជាមូយទឹកស្អាត ៣០០ មីលីលីត្រផឹក ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៨. ព្យាបាលជម្ងឺលើសឈាម
យកខ្ទឹមសត្រាំជាមួយស្រា ដែលមានជាតិអាកុល ៦០ អង្សា ទុករយៈពេល ១៥ ថ្ងៃ។ ពិសា ២ ទៅ ៣ ដងក្នងមួយថ្ងៃ។
៩. ព្យាបាលជម្ងឺសន្លាក់
យកខ្ទឹមស ៣០ ក្រាម ផ្កា heliotrope និង អំបិលយកទៅកិនអោយម៉ដ្ឋ រូចយកទៅបិទលើសន្លាក់ដែលឈឺ៕
មតិយោបល់