ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនហាយលែន បើកបត់ឆ្លងផ្លូវកៀរថយន្តមួយគ្រឿងទៀត ស្លាកលេខ ខេមរភូមិន្ទ 02-2-6321 រងការខូចខាត

ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងបុរស២នាក់ទៀត បើករថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនហាយលែនមួយគ្រឿង បត់ស្តាំដៃឆ្លងផ្លូវទៅកៀរថយន្តមួយគ្រឿងទៀតកំពុងបើកបត់ដូចគ្នា បណ្តាលឲ្យរងកាខូចខាតកាងខាងមុខខាងឆ្វេង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ១៩៨៦ កែងនិងផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរស២នាក់ទៀតបើករថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនហាយលែនមួយគ្រឿង ពណ៌ស ម៉ាកFOSO ពាក់ស្លាកលេខ ភ្នំពេញ 5A-1291 បើកបរតាមបណ្តោផ្លូវ១៩៨៦ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតបានបត់ស្តាំដៃមកផ្លូវភ្នំពេញហាណូយ ខណ:នោះក៏មានរថយន្តមួយគ្រឿងម៉ាកមីតស៊ុយមីតស៊ីត្រាយតុន ពណ៌ត្រីអី ពាក់ស្លាកលេខ ខេមរភូមិន្ទ 02-2-6321 បើកបរដោយបុរសម្នាក់រួមដំណើនិងមនុស្សប្រុសស្រីមួយក្រុមទៀតបើកមកពីក្រោយស្របទិសដៅគ្នាបានបត់ស្តាំ ដូយគ្នាបណ្តាលរថយន្តក្រឡុកស៊ីម៉ង់ត៍កៀរកាងខាងមុខខាងឆ្វេងរងការខូចខាត។

ក្រោយកើតហេតុភាគីទាំសងខាងបានប្រកែកគ្នាត្រូវយកត្រូវរាងខ្លួនដោយមិនមានខាងណាខុសនោះទេ។ បន្ទាប់ពីបានប្រកែកគ្នាយកត្រូវរាងៗខ្លួន ក្រោយមកភាគីទាំង២បានឡើងបើករថយន្តចេញពីកន្លែងកើតហេតុទៅបាត់រាងខ្លួនតែម្តង៕

មតិយោបល់