ព័ត៌មានជាតិ

រន្ធត់ហួសថ្លែង ម្ដាយបាត់កូន ខំតាមរក! ក្មេងសិស្សសាលា ២នាក់ លង់ទឹកស្លាប់ ក្នុងថ្ងៃតែមួយ

ភ្នំពេញ: ក្មេងសិស្សសាលាដល់ទៅ២នាក់ បានលង់ទឹកស្លាប់ កាលពីវេលាម៉ោ៥ និង០០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតនៅភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១.ឈ្មោះ ខន ចាន់នី ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទី២.ឈ្មោះ តែម វណ្ណរត្ន័ ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិតាស្គរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសជនរងគ្រោះទាំង០២នាក់ បានចេញពីផ្ទះ បំណងទៅងូតទឹកក្នុងស្រះ នៅកន្លែងកើតហេតុ ដោយបាត់យូរពេកម្ដាយ ក៏បានដើររក មកដល់ចំណុចមាត់ស្រះទឹក ក៏ប្រទះឃើញស្បែកជើងកូន រួចក៏បានក្រលេកមើលទៅក្នុងទឹកស្រះ ក៏ប្រទះឃើញសពជនរងគ្រោះ ទាំង០២នាក់ អណ្ដែតទឹកស្លាប់បាត់ទៅហើយ ។

តាមការសន្និដ្ឋានសមត្ថកិច្ចជំនាញ បានចុះទៅត្រួតពិនិត្យដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន សព ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់