ភ្នំពេញៈ កាលពីវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ បេ៩ ចំណុចផ្ទះលេខ43B9 ផ្លូវ៨៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ សង្ស័យជាករណីឃាតកម្ម។
សពមានឈ្មោះ ជី ពៅ អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GB-4355 ឌុបនារីម្នាក់មកស្នាក់នៅ ក្រោយមកនារីនោះបានចុះមកខាងក្រោមតែម្នាក់ឯងចេញទៅក្រៅបាត់ ដោយសង្ស័យបុគ្គលិកផ្ទះសំណាក់ឡើងទៅមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់លើពូកបាត់ទៅហើយ ដោយមានបាត់ ទូរសព្ទដៃ១គ្រឿង និងកាបូបលុយ របស់ជនរងគ្រោះផងដែរ៕


មតិយោបល់