ព័ត៌មានជាតិ

ចោរកាច់.កម៉ូតូទាំងកណ្តាលថ្ងៃត្រង់ម្នាក់ ត្រូវប្រជាពលរដ្ឋដេញចាប់បានប្រគល់ឲ្យប៉ូលិស

ព្រៃវែង: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ធ្វើសកម្មភាពកាច់កម៉ូតូប្រជាពលរដ្ឋទាំងកណ្តាលថ្ងៃត្រង់ ត្រូវបានប្រជាពលរដ្ឋដេញចាប់ខ្លួនបានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ចដើម្បីចាត់ការបន្ត ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង២០នាទី​រសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ភូមិត្បូងក្តី ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ អ៊ាច ជាង ភេទស្រី អាយុ ២៦ឆ្នាំ ជាម្ចាស់ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1G-2326។ ចំណែកជនសង្ស័យមានឈ្មោះ ស ដាលាង ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិព្រៃសំឡាញ ឃុំសំរោង ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1AS-3374 មកធ្វើសកម្មភាព។ ចំណែកបក្ខពួកម្នាក់ទៀតបានគេចខ្លួនបាត់ស្រមោល៕

មតិយោបល់