ព័ត៌មានជាតិ

រថយន្តបុកបន្តកន្ទុយគ្នាជាមួយ PassApp បណ្ដាលឲ្យរងការខូចខាតទាំងសងខាង នៅខណ្ឌដង្កោ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៣និង៥០នាទីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបន្តកន្ទុយគ្នាជាមួយ PassApp បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ប៉ុន្តែមិនមានមនុស្សរងរបួសទេ មូលហេតុមិនទាន់ដឹង ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំងខាងលើ ជួយសម្របសម្រួល តែមិនត្រូវគ្នាក៏ធ្វើការវាស់វែងយកទៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់