ព័ត៌មានជាតិ

បង្ក្រាបមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ដកហូតបានគ្រាប់បែកដៃចំនួន៣គ្រាប់!

ពោធិ៍សាត់: ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩និង២០នាទី ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិព្រៃតោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនសង្ស័យ ទី១ ឈ្មោះ យឿន ពៅ ភេទប្រុស អាយុ២៦ឆ្នាំ និងទី២ ឈ្មោះ ថាន់ តូ ភេទប្រុស អាយុ ២៥ឆ្នាំ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ដកហូតបានឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទូរសព្ទដៃចំនួន១គ្រឿង ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D-6497 ចំនួន១គ្រឿង និងគ្រាប់បែកដៃចំនួន ៣គ្រាប់ ជាប្រភេទគ្រាប់ធុនក្រឡាផ្លែទៀប​ ចំនួន១គ្រាប់ និង២គ្រាប់ទៀតជាប្រភេទផ្លែថ្ងាន់៕

មតិយោបល់