ទូរស័ព្ទដៃភាគច្រើនប្រើប្រាស់អេក្រង់ប្រភេទ LED, OLED និង LCD ប៉ុន្តែនាឡិកាដៃរបស់ក្រុមហ៊ុន Samsung គឺ YOUM Smartwatch ប្រើប្រាស់អេក្រង់ប្រភេទ AMOLED ដែលអាចបត់បែនបានជុំវិញកដៃរបស់អ្នក។ នាឡិកានេះត្រូវបានបំពាក់ដោយកំណែទម្រង់ផ្ទាល់ខ្លួនរបស់ Google Android និងមានលក្ខណៈពិសេសស្រដៀងទៅនឹង Google Glass ។ បើយោងទៅតាមប្រភពព័ត៌មាន OLED-Info បានឲ្យដឹងថា YOUM ប្រើបន្ទះ bendable ប៉ុន្តែវាជាផលិតផលដំបូងដែលបង្ហាញថាមានគុណភាព ហើយទាន់សម័យបំផុត។ អេក្រង់ AMOLED របស់នាឡិកាដៃឆ្លាតវៃនេះមានភាពរឹងមាំ ស្រាលជាង ហើយស្តើងជាងមុនបើធៀបទៅនឹងអេក្រង់ប្រភេទ OLEDs ៕
ព័ត៌មានជាតិ
មតិយោបល់