សៀមរាបៈ បុរសម្នាក់បានស្លាប់ភ្លាមៗដោយសារតែភ្លាត់ស្នៀតភ្លើងឆក់នៅពេលតភ្លើកពោងទឹកមិនបិទបារ៉ែត។ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ស្ថិតនៅចំណុចភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ជនរងគ្រោះមានឈ្មោះ ពកចាន់សុភ័ក្រ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅបច្ចុប្បន្នភូមិតាទក ឃុំពួកស្រុកពួកខេត្តសៀមរាប។
នគរបាលឲ្យដឹងថាមូលហេតុជនរងគ្រោះបានតភ្លើងពោងទឹកមិនបិទបារ៉ែតភ្លើងទើបបណ្ដាលឲ្យឆក់ស្លាប់តែម្តង។ ក្រោយពីការពិនិត្យរបស់សមត្ថកិច្ចឃើញថាករណីនេះពិតជាឆក់ខ្សែងភ្លើងស្លាប់ពិតប្រាកដមែន។ចំណែកឯសាកសពសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិឃុំខាងលើ៕


មតិយោបល់