ព័ត៌មានជាតិ

សមត្ថកិច្ចធ្វើតេស្ត​រកសារធាតុគីមីនៅលើ ​អំបិលអ៊ីយ៉ូដ សរសៃមីលឿង គុយទាវសរសៃធំ ប្រហិតសាច់គោ មឹក សាច់ក្រក នៅផ្សារធំថ្មី!

ភ្នំពេញ: នៅថ្ងៃ ពុធ ១០រោច ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែ​កញ្ញា ឆ្នាំ២០១៨ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណ:កម្មការផ្សារធំថ្មីនិងហាងលក់ទំនិញមួយចំនួនខណ្ឌ ដូនពេញ ចុះត្រួតពិនិត្យទំនិញនិងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែល ជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារ​។

យើងបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ទៅលើទំនិញ ដូចជា៖ អំបិលអ៊ីយ៉ូដ,សរសៃមីលឿង,លត,គុយទាវសរសៃធំ ,ប្រហិតសាច់គោ,ជ្រក់ត្រសក់,មឹក,បង្គារ,ត្រីងៀត,ត្រីបង្ហើម សាច់ក្រក។
ជាលទ្ឋផលពុំឃើញមានសារធាតុគីមីហាមឃាត់ទេ។

ក្រោយពីការត្រួតពិនិត្យយើងបានយកគំរូបន្លែមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីរកនៅសារធាតុគីមីហាមឃាត់ផ្សេងទៀត ធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹងអំពីសុវត្ថិចំណីអាហារ៕

មតិយោបល់