កណ្ដាលៈ មានករណីឆ្លងចរន្ដអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅ ខ្ទេចស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ៦ម៉ែត្រ គុណនឹងទទឹង៧ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង ជារបស់ឈ្មោះ ផុន សុពេជ្រ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរគ្រូបង្រៀន និងប្រពន្ធឈ្មោះ ផាត់ ផល្លី អាយុ៤២ឆ្នាំ មានទីលំនៅភូមិឃុំកើតេហតុខាងលើ ។
ក្នុងហេតុការណ៍នេះផងដែរ បណ្ដាលឲ្យបាត់បង់ទ្រព្យសម្បត្ដិមាន៖ ប្រាក់រៀលចំនួន១១លានរៀល ,ប្រាក់ដុល្លារចំនួន៣ពាន់ដុល្លារសហរដ្ឋអាមេរិក និងប្លង់ដីចំនួន៧ប្លង់ ។
ប្រភពដដែលបន្ដថា បន្ទាប់ពីទទួលបានព័ត៌មានថា មានអគ្គិភ័យឆេះផ្ទះរបស់ពលរដ្ឋខាងលើ ភ្លាមនោះកម្លាំងនគរបាល បានចេញអន្ដរាគមន៍ រួមទាំងប្រជាពលរដ្ឋជិតខាងដោយប្រើរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលចំនួន២គ្រឿង ,រថយន្តរបស់អង្គភាពK៨៦ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ស៊ីទែន ភ្លើងត្រូវបានរលត់ជាស្ថាពរ ។
បន្ទាប់ពីធ្វើការពន្លត់រួច សមត្ថកិច្ចជំនាញបញ្ជាក់ថា គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីក្នុងផ្ទះ (ទុសេ្សខ្សែភ្លើង)ទើបបានជាមានអគ្គិភ័យកើតឡើង ៕
មតិយោបល់