ព័ត៌មានជាតិ

លើកពេលសវនាការសំណុំរឿងជនជាតិបារាំងរំលោភបំពានផ្លូបភេទលើកុមារ

កណ្តាល: មន្ត្រីអនុរ័ក្សពន្ធនាគារខេត្តកណ្តាល បានឲ្យដឹងថា ជនជាតិបារាំងឈ្មោះBernard louis FranCois Scudeller ភេទប្រុស អាយុ៣៥ឆ្នាំ ដែលកំពុងជាប់ឃុំបណ្តោះអាសន្នក្នុងពន្ធនាគារពីបទរំលោភបំពានផ្លូវភេទលើកុមារប្រព្រឹត្តឡើងអំឡុងឆ្នាំ២០១៥នោះ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ ប្រធានក្រុមប្រឹក្សាអង្គជំនុំជំរះសាលាដំបូងខេត្តកណ្តាល លោក ទី សំណាង បានប្រកាសលើកពេលបន្តបើកសវនាការនៅថ្ងៃទី៤ ខែសីហាឆ្នាំ២០១៦ទៀត ដោយមូលហេតុការណ៍សួរដេញដោលយកចម្លើយសាក្សីមិនទាន់អស់ និងមានការសុំលើកពេលពីមេធាវីការពារជនជាប់ចោទ។

នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនក្រសួងមហាផ្ទៃបានឲ្យដឹងថាជនជាតិបារាំងនោះត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ការឃាត់ខ្លូនជនជាតិបារាំងខាងលើនេះបន្ទាប់ពីសមត្តកិច្ចរកឃើញអំពើរំលោភបំពានផ្លូវភេទលើកុមារដោយការអូសទាញលួងលោមផ្តល់នំចំណី និងឲ្យលុយបន្តិចបន្តួច។

មន្រ្តីនគរបាលបញ្ជាក់ថា ក្មេងប្រុសរងគ្រោះដែលត្រូវឈ្មោះ Bernard louis Francois Scudeller ភេទប្រុស អាយុ៥០ឆ្នាំ កាន់លិខិតឆ្លងថែនលេខ១២AY៦១៥៩០ ប្រើវិធីអូសទាញលួងលោមផ្តល់ជាសំភារៈ និងថវិកា ដើម្បីបានរួមភេទមានចំនួន១៥នាក់បានដាក់ពាក្យបណ្តឹង។ នគរបាលបញ្ជាក់ថា បុរសជនជាតិបារាំងខាងលើ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល ក្រោមបទចោទប្រកាន់ទិញពេស្យាចារកុមារ៕

មតិយោបល់