ព័ត៌មានជាតិ

អាណោចអាធ័មណាស់! ក្មេងស្រីម្នាក់ទៅលេងទឹក បណ្តាលឲ្យហូរចូលលូលង់ស្លាប់

ក្រចេះ: នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ មានករណីក្មេងស្រីលង់ទឹក នៅចំណុច (ទឹកលូ) ក្បាលភូមិបឹងលាច ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

សពក្មេងស្រីរងគ្រោះឈ្មោះ នីន ស្រីនីត អាយុ៩ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ ។

នៅមុនពេលកើតហេតុ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ នឹងបំភ្លឺពីភូមិក្បែរនោះបានបញ្ជាក់ថា គេបានឃើញក្មេងស្រីរងគ្រោះខាងលើ បានដើរទៅលេងទឹកនៅក្បាលភូមិបឹងលាច បណ្តាលឲ្យហូរចូលទៅក្នុងលូលង់ទឹកស្លាប់តែម្តង ។

ក្រោយពេលកើតហេតុ សាកសពក្មេងស្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់