ព័ត៌មានជាតិ

សារធាតុញៀនបានធ្វើឲ្យបុរសម្នាក់ចងកសម្លាប់ខ្លួនទាំងវ័យក្មេង

តាកែវ: នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទី មានករណីអត្តឃាត (ចងក) សម្លាប់ខ្លួន ត្រង់ចំណុចផ្ទះរបស់ខ្លួនដោយយកខ្សែគោចង បណ្ដាលឲ្យសា្លប់ ហេតុការណ៍នេះ ស្ថិតក្នុងខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ ផន សុខផា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

មូលហេតុ៖ មានជំម្ងឺសរសៃប្រសាទ បណ្ដាលមកពីប្រើប្រាស់សារធាតុញៀនផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យសពបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន បន្ទាប់មកក៏ធ្វើកំណតហេតុ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់