ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងពិចារណាបង្កើនសមយុទ្ធ និងចំនួនយោធា នៅប្រទេសក្រិក ចំពេលមានភាពតានតឹងក្នុងតំបន់

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកលទ្ធភាព នៃការបង្កើនសមយុទ្ធហ្វឹកហ្វឺន និងចំនួនទកងទ័ពខ្លួន នៅក្នុងប្រទេសក្រិក បំណងឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែង ដើម្បីស៊ើបការណ៍ក្នុងតំបន់ ដែលកំពុងមានភាពតានតឹងនៅក្បែរនោះ ដូចជាលីប៊ី ស៊ីរី និងតួកគីជាដើម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។

ប្រមុខអគ្គសេនាធិការចម្រុះលោក Joseph Dunford បានប្រាប់អ្នកយកព័ត៌មាន នៅក្រុងអាថែនកាលពីថ្ងៃអង្គារថា មន្រ្តីក្រិកកំពុងពិចារណា បង្កើនមូលដ្ឋានយោធារបស់អាមេរិកបន្ថែម។

ដោយលោក Dunford បានប្រាប់ភ្នាក់ងារព័ត៌មាន Stars និង Stripes របស់មន្ទីរបញ្ចកោណថា វត្តមានមន្រ្តីទាំងនោះ គឺអាចត្រូវបានចាប់ផ្ដើម ហើយលោកនឹងពិចារណា ខណៈលោកពិតជាមានចំណាប់អារម្មណ៍ ចំពោះលទ្ធភាពមួយនេះ៕

មតិយោបល់