ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តហាយប្រីត ពណ៌សមួយគ្រឿង ក្នុងល្បឿនលឿនពេកបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកខឿនរង្វង់មូលព្រហ្មមុខបួនដាច់ក្រឡេកង់ខាងមុខ ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១២និង៥០នាទីយបើរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចរង្វង់មូលព្រហ្មមុខបួន សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាកកាមរីហាយប្រីត ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AX-3998 បើកចុះពីលើស្ពានជ្រោយចង្វារមកទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនលុះដល់ចំណុចកើតហេតុបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកខឿនរង្វង់មូលព្រហ្មមុខបួនជ្រោយចង្វារបណ្តាលឲ្យបែក២កង់។ រីឯរថយន្តវិញដាច់ក្រឡេកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។
ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងនឹងស្ទូចយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់