ព័ត៌មានជាតិ

កម្ពុជានឹងមានភ្លៀង ខ្យល់ រន្ទះខ្លាំងចាប់ពីយប់នេះ រហូតដល់ថ្ងៃទី១១ កក្កដា

 

ភ្នំពេញ៖ យោងតាមកាចេញផ្សាយ របស់ក្រសួងធនធានទឹកនៅថ្ងៃទី៦ខែកក្កដានេះថា នៅម៉ោង១យប់ថ្ងៃទី៦ខែកក្ដដានេះ ប្រព័ន្ធសម្ពាធទាប ITCZ បានកើតឡើងដោយ អូសបន្លាយពីខាងជើងនៃប្រទេសថៃ ភ្ជាប់ជាមួយនិងសម្ពាធទាបសកម្មមួយនៅលើសមទ្យចិនខាងត្បួង ។

នៅថ្ងៃទី៧ដល់ថ្ងៃទី១១ ខែកក្ដដា ប្រព័ន្ធសម្ពាធទាបខាងលើនិងអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងភាគឦសាននៃប្រទេសកម្ពុជា ។ ទទឹងនិងនេះខ្យល់មូរសុងនារតី បានបក់ក្នុងល្បឿនបង្គួរ ។ ដោយឡែក សម្ពាធទាបសកម្មមួយនៅលើសមទ្យចិនខាងត្បួង អាចវិវត្តទៅជាសម្ពាធទាបរយ:ពេលខ្លីមុននឹងថមថយដែលចូលមកដល់ប៉ែកខាងក្រោមភាគខាងជើងនៃប្រទេសវៀតណាម នៅថ្ងៃទី៨ ខែកក្ដដា ។

ស្ថានភាពបែបនេះបានធ្វើអោយប្រទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនលាយឡំ នឹងថ្គររន្ទះ ខ្យល់កន្រ្តាក់ នៅតាមបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ។ ទទឹមនឹងនោះក៍អាចមានផ្នែកមួយចំនួននៃបណ្ដាខេត្តក្នុងភូមសាស្ត្រ ជាប់ជួភ្នំក្រវាញ និងជួរភ្នំដងរែក មានភ្លៀងធ្លាក់ខ្លាំង។ តំបន់សមុទ្យ មានភ្លៀង ពីបង្គួរទៅខ្លាំងលាយនឹងខ្យល់ និង រលកសមុទ្យខ្ពស់ៗ៕

អាស្រ័យហេតុនេះហើយសូមសាធារណជន មានការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គរ រន្ទះនិងខ្យល់កន្ត្រាក់នេះ៕

មតិយោបល់