ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យរងការខូចខាតសម្ភារៈអស់ទាំងស្រុង

ក្រចេះ: កាលពីព្រលប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ មានករណីកើតគ្រោះអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឲ្យរងការខូចខាតទាំងស្រុង ស្ថិតនៅក្នុងភូមិកន្រ្ទីង សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ប្រភេទផ្ទះឈើប្រក់ស័ង្កសី១ខ្នង មានទំហំ៥គុណ៦ម៉ែត្រ បានរងការឆាបឆេះទាំងស្រុង ។ ហេតុការណ៍នេះ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ។ នគរបាលបានសន្និដ្ឋានជាជំហានដំបូងថា មូលហេតុ៖ បណ្តាលមកពីទុស្សេចរន្តអគ្គិសនី ។

ករណីអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចនគរបាលបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន និងអធិការដ្ឋានក្រុងក្រចេះ អន្តរាគមន៍បាញ់ទប់ស្កាត់មិនឲ្យឆាបឆេះរាលដាលបន្តដល់ផ្ទះអ្នកជិតខាងដែលនៅក្បែរនោះ៕

មតិយោបល់