ព័ត៌មានជាតិ

ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិគោកជួន សំណាងជួយទាន់

សៀមរាប: ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង ១និង២០នាទី រលត់ទៅវិញ នៅវេលាម៉ោង ២និង០៥នាទី មានករណីអគ្គិភ័យ ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិគោកជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប ម្ចាស់ផ្ទះឈ្មោះ ថៃ ខ្វៀត ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរលក់ដូរ និង ប្រពន្ធឈ្មោះ លឹម សារ៉ូ (ហៅត្រេត) អាយុ ៣៨ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិឃុំកើតហេតុខាងលើ ។
បណ្ដាលឲ្យរងការខូចខាត:
– ផ្ទះទំហំ ១២ម៉ែត្រ× ៨ម៉ែត្រ កម្ពស់២ជាន់ ឆេះនៅឯជាន់ទី២
– ឆេះបង្អួចអស់ចំនួន ០២
– ឆេះរោលដំបូលផ្នែកខាងលើ និងអសន:ចំនួន ០២កន្លែង និងសម្ភារះ ប្រើប្រាស់មួយចំនួន ។
អន្តរាគមន៍ពន្លត់:
ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពួកចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ។
– កម្លាំងចូលរួមពន្លត់រួមមាន: កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក ប៉ុស្តិ៍នគរបាលរដ្ឋបាលពួក ផ្នែកសឹករងស្រុកពួក កងរាជអាវុធហត្ថស្រុកពួក និងកម្លាំងប្រជាការពារសរុបចំនួន ៤០នាក់ ។
មូលហេតុ: ម្ចាស់ផ្ទះបានអុជធូបនៅអសន: ដោយពុំបានពន្លត់ រួចធ្វើដំណើរទៅហែរទានព្រះវស្សានៅវត្តពើងតានាន់ (ស្រុកអង្គរជុំ) ដោយទុកផ្ទះពុំមានអ្នកណានៅ ៕

 

មតិយោបល់