ព័ត៌មានជាតិ

នាយរងការិយាល័យហ្វឹកហ្វឺន កងពលតូច អន្តរាគមន៍លេខ១៤ម្នាក់ បាញ់ពលរដ្ឋស្លាប់ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់: កាលពីវេលាម៉ោង ៥និង១៥នាទីល្ងាចថ្ងៃទី១៨
ខែកញ្ញា ឆ្នាំ២០២០ នៅមុខផ្ទះរបស់ឈ្មោះ ឆៃ ធី អាយុ៤០ឆ្នាំ ភេទ ប្រុស ជនជាតិខ្មែរ ត្រង់ចំណុចអូជ័រ ស្ថិតក្នុងភូមិដំបូក ១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីឃាតកម្មមួយ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។

ជនរងគ្រោះឈ្មោះ នួន តូច ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះ ហៃ ស្រីម៉ុ ជនជាតិខ្មែរ
មានកូនចំនួន៤នាក់ (ស្រី១ នាក់) រស់នៅភូមិ-ឃុំកើតហេតុ។

ជនសង្ស័យឈ្មោះ ប្រាក់ សុផល អាយុ៥៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ឋានន្តរសក្តិវរសេនីយ៍
ត្រី នាយរងការិយាល័យហ្វឹកហ្វឺន កងពលតូច អន្តរាគមន៍លេខ១៤ នៅ
ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនសង្ស័យ បានប្រើប្រាស់ អាវុធធុនការ៥៤លេខ ៥៥០០៦៥៩៤ បាញ់ទៅលើជនរងគ្រោះ១
គ្រាប់ ចំក្រោមឆ្អឹងជំនីខាងឆ្វេង ធ្លាយមកឆ្អឹងជំនីខាងស្តាំ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកក្រគរ តាមការបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៤៦នាទី ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ចែងតាមនិតីវិធី៕

មតិយោបល់