Post News Media ព័ត៌មានជាតិ ធ្វើសកម្មភាពឆ...

ធ្វើសកម្មភាពឆក់កាបូបបានសម្រេច តែជាប់អន្ទាក់សមត្ថកិច្ច ចុងក្រោយខ្នោះ..

ភ្នំពេញ: កាលពីថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១២ ថ្ងៃត្រង់ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងបទល្មើសជាក់ស្តែង នៅចំណុចមុខផ្សារTK ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដោយបានប្រព្រឹត្តបទល្មើស អំពើលួចឆក់កាបូបស្ពាយ ម៉ាកMK ពណ៌ ស សរុប លុយ និងគ្រឿងអលង្កា ជិត ១ម៊ឺន ដុល្លារ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ១៤ ផ្លូវលេខ១១០ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ៣រសៀល។

ជនសង្ស័យឈ្មោះ ស្រេង ហេងពី ហៅ ពី ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យឥន្ទ្រទេវី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពដែលចាប់យកបាន
-ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ខ្មៅ ឆ្នាំផលិត២០១៩លេខតួ-លេខម៉ាស៊ីន ៨១២៥០៨០ ពាក់ស្លាកលេខ ភ្នំពេញ១HA-១៩៣៩ និងមួកសុវត្ថិភាព ពណ៌ ខ្មៅ ម៉ាក C&N ចាប់យកពី ឈ្មោះ ស្រេង ហេងពី ហៅ ពី ដែលភស្តុតាងជារបស់ជនរងគ្រោះ ដែលចាប់យកបាន
-ទូរសព្ទ័ដៃម៉ាក NOKIA ចំនួន ០១ និងខ្សែកាសទូរសព្ទ័ ចំនួន ០១
-បន្តោងរូបព្រះ រាងស្លឹកពោធិ ធ្វើពីលោហធាតុ ពណ៌លឿងស្លេក ចំនួន ០១
-កូនកាបូបដៃតូចមានរូបកូនដំរី ពណ៌ ឈាមជ្រូក ចំនួន ០១
-ប្រាក់ដុល្លារ ចំនួន៣,០០០ ដុល្លារអាមេរិក
-ខ្សែកធ្វើពីលោហធាតុ ពណ៌លឿងស្លេក មួយខ្សែមានបន្តោងចំនួន ០២ គឺ ១ បន្តោងតូចរាងបេះដូងធ្វើពីលោហធាតុ ពណ៌លឿងស្លេក និង២បន្តោងដាំត្បូង ពណ៌ស ធំចំកណ្តាលនិងមានត្បូងតូចៗជុំវិញចំនួន ១២គ្រាប់
-ចិញ្ជៀនផ្លាកទីន មានដាំត្បូងពណ៌ស ចំនួន ០៣គ្រាប់
-ខ្សែដៃធ្វើពីលោហធាតុ ពណ៌ ស មានដាំត្បូង ពណ៌ស ចំនួន ៣១គ្រាប់។

ជនរងគ្រោះឈ្មោះ ចាង គឹមណៃ ភេទ ស្រី អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ មុខរបរ លក់គ្រឿងសំអាង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕