សៀមរាបៈ ខណៈមេឃកំពុងភ្លៀង ក្មេងៗកំពុងលេងក្រោមផ្ទះ ក៏ត្រូវរន្ទះបាញ់ចំបងប្អូនបង្កើតប្រុសស្រី ៣ នាក់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដែលហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ៤ និង៣០នាទីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រៃឆ្កា ឃុំពង្រលើ ស្រុកជីក្រែង។
ក្រោយពីបានដឹងដំណឹងនេះភ្លាម ឪពុកជនរងគ្រោះឈ្មោះ ណុន ណន ភេទប្រុស អាយុ៣៤ឆ្នាំ និងអ្នកជិតខាង បានដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមណ្ឌលសុខភាព ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
បច្ចុប្បន្នកុមាររងគ្រោះប្រុសស្រីទាំង៣នាក់ ដែលត្រូវរន្ទះបាញ់នោះបានដឹងខ្លួន និងបានត្រឡប់ផ្ទះវិញហើយ ដោយសារក្រុមគ្រូទេព្យជួយសង្គ្រោះបានទាន់ពេលវេលា៕
មតិយោបល់