ព័ត៌មានជាតិ

​យុវជនម្នាក់ ជិះម៉ូតូវ៉ាជែងមិនប្រយ័ត្ន បុកជាមួយរថយន្ត ស្លាប់នៅកន្លែង!

តាកែវ: កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៤៩-៥០ ភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

រថយន្តម៉ាកកាមរី ហាយព្រីត ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2S-2779 ធ្វើដំណើរពីជើងទៅត្បូង អ្នកបើកបរមិនស្គាល់ឈ្មោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់។
ចំណែកម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AS-9837 ជិះដោយឈ្មោះ ភឿន កុលស ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កសិករ នៅភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្លាប់នៅកន្លែងកើតហេតុ។

ចំពោះសាកសព សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកវត្ថុតាំងទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោង។
មូលហេតុ ម៉ូតូបើកវ៉ាជែងខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់