កណ្តាលៈ សមត្ថកិច្ចចុះបង្ក្រាប៣លើក ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណី៖ រំលោភលើទំនុកចិត្ត និង បង្រ្កាបល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ) នៅថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១២:៣០នាទី នៅចំណុច ឃុំគគីរ ឃុំដីឥដ្ឋ និង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យ៣នាក់
១.ឈ្មោះ ចាន់ សំបូរ ភេទប្រុស អាយុ ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
២.ឈ្មោះ ណុប សាគី ភេទប្រុស អាយុ ៤៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
៣.ឈ្មោះ មុំ មន្នី ភេទស្រី អាយុ ៤៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្ដៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
វត្ថុតាងចាប់យក ៖+គោលដៅទី១ របស់ឈ្មោះចាន់ សំបូរ ភេទប្រុស
អាយុ ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ១.ក្រដាសកត់ឆ្នោត០៤ដុំ
,សៀវភៅកត់ឆ្នោត ១១ក្បាល.ម៉ាស៊ីនគិតលេខ ០១គ្រឿង,ប៉ិចកត់ឆ្នោត០៤ដើម (ប៉ិចហ្វឺត២ដើម).បន្ទាត់០១ដើម.កន្ទុយសន្លឹកឆ្នោត០១ដុំ .ប្រអប់ដាក់ចុងសន្លឹកឆ្នោ ០១.លុយខ្មែរ ៥៩.៩០០រៀល.ដែកកិប០១.ក្រដាសដាមកត់ឆ្នោ ០១សន្លឹក .កន្រ្ដកដាក់ឆ្នោត ០១។
+គោលដៅទី ២
របស់ឈ្មោះ ឈ្មោះ ណុប សាគី ភេទប្រុស អាយុ ៤៤ឆ្នាំ ទីលំនៅ
បច្ចុប្បន្នភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
១.ក្រដាសកត់ឆ្នោត ០២ដុំ.សៀវភៅ១៤ក្បាល ប៉ិច០៥ដើម.ម៉ាស៊ីនគិតលេខ ០២គ្រឿង .ឆ្នោតកោស០៥ដុំ
.លុយខ្មែរ ១.៤៩១.៨០០រៀល.លុយដុល្លារ១៥០ដុល្លារ .វិញ្ញាបនប័ត្របញ្ជាក់ផ្ដល់សិទ្ធិលក់ របស់ក្រុមហ៊ុនឌ្រីមវីន.ក្រដាសកត់ឆ្នោតយួន (ទូរទាត់ហើយ) ០១ដុំ.ទូរស័ព្ទ ០២គ្រឿង ម៉ាក OPPO F7 ០១គ្រឿង , ម៉ាក OnePlus 5T ០១គ្រឿង។
+គោលដៅទី៣
របស់ឈ្មោះ មុំ មន្នី ភេទស្រី អាយុ ៤៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្ដៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
.ទូរស័ព្ទដៃ OPPO ពណ៌ខ្មៅ ០១គ្រឿង .ម៉ាស៊ីនគិតលេខ ០១គ្រឿង.ប៉ិច០៦ដើម,បន្ទាត់ជ័រ ០២,ដែកកិប ០១ .សៀវភៅ០៣ក្បាល.ក្រដាសកត់ឆ្នោត០១ដុំ មាន
១០សន្លឹក.កាបូប (ក្រដាសដានអក្សរ) ០២សន្លឹក.លុយខ្មែរ៨២.៥០០រៀល .កន្រ្តកជ័រសម្រាប់ដាក់លុយនិងក្រដាសសម្រាប់កត់ឆ្នោត ០២។
កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០១៨ ក្រុមហ៊ុន ឌ្រីម វីន ខបភើរេសិន (ឆ្នោតខ្មែរ) បានមកដាក់ពាក្យបណ្ដឹង ៣ទីតាំងដែលមានឈ្មោះ ១.ឈ្មោះ ចាន់ សំបូរ ភេទប្រុស អាយុ ៤២ឆ្នាំ ២.ឈ្មោះ ណុប សាគី ភេទប្រុស អាយុ ៤៤ឆ្នាំ ៣.ឈ្មោះ មុំ មន្នី ភេទស្រី អាយុ ៤៥ឆ្នាំ ពីការ ក្លែងបន្លំខ្លួនជាភ្នាក់ងាររបស់ក្រុមហ៊ុនឆ្នោតខ្មែរ នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១២.៣០នាទី ដឹកនាំដោយលោកព្រះរាជ្ញារងអមសាលាដំបូងខេត្ដកណ្ដាល ឯក ស៊ុនរស្មី កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្ដាល បានសហការជាមួយកម្លាំងអធិកាដ្ឋាននគរបាលស្រុកកៀនស្វាយ ចុះបង្ក្រាប ជាក់ស្ដែងជនសង្ស័យទាំង០៣កំពុងកត់ឆ្នោតខ្មែរ និង វៀតណាមហើយ បាននាំខ្លួន ជនសង្ស័យ០៣នាក់ រួមនិងវត្ថុតាងខាងលើ បញ្ជូនមកការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការ តាមនីតិវិធី៕
មតិយោបល់