កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ហិង្សាក្នុងគ្រួសារ(វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ) កាលពីវេលាម៉ោង៩ ថ្ងៃទី០៩
ខែកញ្ញា ឆ្នាំ២០១៨ ភូមិព្រែកដូង២ឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ច័ន្ទ ប៊ុនថាវី ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរពេទ្យមណ្ឌលសុខភាពឃុំកំពង់ស្វាយ (ម្តាយបង្កើតជនសង្ស័យ)មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ច័ន្ទ វឌ្ឍនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយស្រុកកៀន
ស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។
សម្ភារៈខូចខាត៖ ទ្វារកញ្ចក់ផ្ទះ១,ទ្វារបន្ទប់ឈើ១។
វត្ថុតាងចាប់យក ៖កាំបិតផ្គាក់ (ផ្លែដែក ដងឬស្សី)ប្រវែង០.៦៨ម៉ែត្រ,ដែកបំពង់ទីប ប្រវែង ០៥៣ម៉ែត្រ ។
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះម្តាយបង្កើត របស់ខ្លួនគោលបំណងត្រឡប់ទៅផ្ទះខ្លួនវិញតែពេលជិះម៉ូតូទៅដល់មុខផ្ទះក៏ឃើញជនសង្ស័យ ដែលត្រូវជាកូនបង្កើតកំពុងវាយរបស់របរនៅក្នុងផ្ទះ បណ្តាលអោយបែកកញ្ចក់ទ្វារផ្ទះខាងមុខ និងខូចទ្វារបន្ទប់ក្រោមផ្ទះព្រមទាំងកាន់កាំបិតផ្កក់ដើរចុះឡើងនៅ
ក្នុងផ្ទះ ឃើញដូច្នេះជនរងគ្រោះមិនហ៊ានចូលទៅក្នុងផ្ទះ ក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ។
ក្រោយពីបានទទួលពាក្យបណ្តឹងជនរងគ្រោះ សមត្ថកិច្ចប៉ុស្តិ៍ក៏ចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការទៅតាមនិតិវិធី៕
មតិយោបល់