ព្រះសីហនុៈ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវបេតុង១៤៩c ត្រង់ចំណុចផ្លូវចំណោតអាឡាំងឌឺឡុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តធុនធំ ០១គ្រឿងម៉ាក HYUNDAI ពណ៌ ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ធំ 3A-1585 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីត្បូងទៅជើង មកដល់ផ្លូវឡើងចំណោត រថយន្តឡើងមិនរួច ក៏បានរអិលថយក្រោយ ទៅប៉ះនឹងរថយន្តម៉ាក TACOMA ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-2630 បើកបរដោយឈ្មោះ លឹម ប៉ូឡាយ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ក-6162-ភព3 បើកបរដោយឈ្មោះ ហាក់ ម៉េងស៉ីម អាយុ ៤៧ ឆ្នាំ មានទីលំនៅ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រថយន្តម៉ាក HYUNDAI STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-8621 អ្នកបើកបរឈ្មោះ រុន រក្សា ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ រថយន្តទាំង៤បើកពីក្រោយស្របទិសគ្នា បណ្ដាលឲ្យរថយន្តខូចខាតយ៉ាងដំណំ សំណាងមិនមានអ្នករងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕
មតិយោបល់