ព្រះសីហនុៈ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តព្រះសីហនុ បានបន្ដប្រតិបត្តិការក្ដៅ ដោយចាប់យានយន្ដដែលចតតាមផ្លូវគ្មានសណ្ដាប់ធ្នាប់ យកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ ដើម្បីហៅម្ចាស់មកអប់រំណែនាំ។
ប្រតិបត្តិការដែលធ្វើឡើងក្រោមបញ្ជាផ្ទាល់ពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សមត្ថកិច្ចបានចាប់យានយន្ដសរុប ១៦គ្រឿង ក្នុងនោះរថយន្ដ ៥គ្រឿង ម៉ូតូ១០គ្រឿង និងម៉ូតូកង់បី ១គ្រឿង។
ជុំវិញប្រតិបត្តិការនេះ លោក គួច ចំរើន ធ្លាប់បានបញ្ជាក់ថា ធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យយានយន្ដទាំងអស់នោះ ភ្ញាក់ស្មារតីឡើងវិញក្នុងការប្រើប្រាស់ផ្លូវសាធារណៈ ពិសេសការចតត្រូវតែមានសណ្ដាប់ធ្នាប់របៀបរៀបរយ និងកាត់បន្ថយការកកស្ទះចរាចរណ៍៕
មតិយោបល់