កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង៣និង១១នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា នៅភូមិក្ដុល ឃុំក្ដុលសែនជយ័ ស្រុកទឹកផុស ខេត្កកំពង់ឆ្នាំង។
បង្កឡើងដោយឈ្មោះ ប៉ុន ចាន់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា បានកាប់នឹងពូថៅទៅលើជនរងគ្រោះឈ្មោះ អូន សុភក្រ័ ភេទប្រុស អាយុ២៧ឆ្នាំ ចំនួន១ពូថៅត្រង់ក្រោមក្លៀកខាងឆ្វេង បណ្តាលឲ្យរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ក្រោយពេលកើតហេតុ ជនសង្សយ័ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្តុលសែនជ័យ សហការជាមួយកម្លាំងប្រជាការពារ ចុះឃាត់ខ្លួនភ្លាមៗ និងបានប្រមួលវត្ថុតាង បញ្ជូនទៅផ្នែកជំនាញកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់