ភ្នំពេញៈ នៅវេលាម៉ោង១០និង៣៧នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង
រថយន្តពេទ្យមួយគ្រឿង បើកបរបុកម៉ូតូម៉ាកប៊ីក មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1HQ-9683 បណ្តាលឲ្យស្រ្តី អាយុជាង២០ឆ្នាំម្នាក់ រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ទីតាំងស្ថិតត្រង់ចំណុចស្ពាន អាកាសក្បាលថ្នល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេមិនបានដឹងច្បាស់ថា ម៉ូតូជនរងគ្រោះធ្វើដំណើរពីណា ទៅណានោះទេ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តពេទ្យមួយគ្រឿង បើកបុកម៉ូតូជនរងគ្រោះ ពេញទំហឹងបណ្តាលឲ្យស្រ្តីម្នាក់មានអាយុជាង២០ឆ្នាំ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះបន្ទាន់ដឹកយកទៅពេទ្យដើម្បីជួយសង្រ្គោះ អាយុជីវិត ។
នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុ ទៅតាមនីតិវិធីផ្លូវច្បាប់ ។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹង ច្បាស់ថា សមត្ថកិច្ចមានចំណាត់ការយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕
មតិយោបល់