កំពតៈ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋានបានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ជនសង្ស័យឈ្មោះ ហ៊ុយ មុំ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិដាស់ស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានប្រព្រឹត្ត អំពើប្លន់ នៅភូមិកោះត្នោត ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃ ១៥ ខែ មករា ឆ្នាំ ២០០៧។
ដូចពាក្យចាស់លោកថា ជង់មិនដែលភ្លេចកុកនោះទេ មានតែកុកទេភ្លេចជង់ ជាក់ស្តែង ជនសង្ស័យបានគេចខ្លួនរយៈពេល ១១ឆ្នាំ កន្លងមកហើយ។
នេះជាការខិតខំរបស់កម្លាំងសមត្ថកិច្ចនៃអធិការនគរបាលស្រុកកំពង់ត្រាច ដែលបានក្តាប់មុខសញ្ញា ដែលមានដីកាចូលក្នុងភូមិស្រាស្ត គឺគេចមិនផុតពីកម្លាំងសមត្ថកិច្ចយើងឡើយ៕
មតិយោបល់