តម្រងនោម គឺជាសរីរាង្គមួយដ៏សំខាន់បំផុតនៅក្នុងរាងកាយរបស់មនុស្សគ្រប់រូប ប៉ុន្តែវាក៏ងាយនឹងរងគ្រោះផងដែរ ប្រសិនបើអ្នកទម្លាប់មិនល្អប្រចាំថ្ងៃ។
មនុស្សភាគច្រើនមិនដឹងថា តម្រងនោមត្រូវធ្វើការធ្ងន់ក្នុងការចម្រោះជាតិពុលទាំងថ្ងៃ ទាំងយប់ តាមរយៈរបបអាហារដែលយើងទទួលទានរាល់ថ្ងៃនោះទេ។ ជាពិសេសទម្លាប់មួយចំនួនដែលយើងគិតថាមិនអី វាអាចខូចតម្រងនោមធ្ងន់ធ្ងរ។
១.ចូលចិត្តញ៉ាំអាហារក្តៅ
ថ្វីត្បិតតែអាហារក្តៅ មានរសជាតិឆ្ងាញ់ ហើយមនុស្សភាគច្រើនចូលចិត្តមែនពិត ប៉ុន្តែការញ៉ាំញឹកញាប់ពេក អាចបណ្តោលឲ្យខូចតម្រងនោម។
ការទទួលទានអាហារក្តៅញឹកញាប់ ហើយច្រើនហួសប្រមាណ អាចបង្កឲ្យមានការរលាកបំពង់អាហារ និងទៅលើក្រពះ។ ជាពិសេស វាបន្ថែមបន្ទក់ធ្ងន់ទៅលើតម្រងនោម ក្នុងការច្រោះ។
២.បរិភោគអាហារសមុទ្រ ជាមួយនឹងស្រាបៀរ
ការបរិភោគអាហារសមុទ្រ ហើយផឹកស្រាបៀរ គឺជាទម្លាប់ពេញនិយមបំផុតសម្រាប់មនុស្សមួយចំនួនក្នុងការជួបជុំគ្នា។ ក៏ប៉ុន្តែ ទម្លាប់មួយនេះមិនមែនជាជម្រើសល្អសម្រាប់សុខភាពនោះទេ ហើយអ្នកជំនាញក៏មិនបានណែនាំដែរ។
ដោយសារតែអាហារសមុទ្រ មានផ្ទុកប្រូតេអ៊ីន ដែលមានគុណភាពខ្ពស់ និងមានផ្ទុកសារធាតុ purine ច្រើន។ នៅពេលដែលអ្នកបរិភោគ ជាមួយស្រាបៀរ ញឹកញាប់ពេកអាចបង្កើនអាស៊ីតអ៊ុយរិច កាន់តែច្រើន ហើយអាចបង្កទៅជាក្រួសក្នុងតម្រងនោមបាន។
៣.ធ្វើការហួសកម្លាំង
ដោយសារតែភាពមមាញឹកជាមួយនឹងការងារខ្លាំងពេក ធ្វើឲ្យមនុស្សភាគច្រើនត្រូវតែបង្ខំចិត្តធ្វើការតាំងពីព្រឹកព្រលឹម រហូតដល់យប់ជ្រៅក៏មានដែរ។ នៅពេលធ្វើការច្រើន រាងកាយនឹងកើតបញ្ហាស្ត្រេស គ្មានពេលសម្រាកគ្រប់គ្រាន់ និងអស់កម្លាំង។
ប្រសិនបើរាងកាយមានសម្ពាធខ្លាំង និងអស់កម្លាំងអូសបន្លាយយូរអង្វែង តម្រងនោមរបស់អ្នកអាចបំផ្លាញយ៉ាងងាយ។
ចំណាំ៖ អាកាប្បកិរិយាទាំងនេះ អាចធ្វើឲ្យខូចតម្រងនោមខ្ពស់បំផុត ប្រសិនបើអ្នកមិនប្រញាប់ផ្លាស់ប្តូរ។ ដូច្នេះ ក្រៅពីប្តូរទម្លាប់មួយនេះចោលហើយ អ្នកត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ បរិភោគផ្លែឈើស្រស់ និងបន្លែឲ្យបានច្រើន៕
មតិយោបល់