ព័ត៌មានជាតិ

សមត្ថកិច្ចចុះចាប់យានយន្តចតអនាធិបតេយ្យមុខផ្សារលើ បានចំនួន ២៥គ្រឿង

កំពង់ឆ្នាំងៈ កាលពីថ្ងៃ១ ខែកញ្ញា ឆ្នាំ២០១៨ ដល់ថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលក្រុងព្រះសីហនុ បានសហការគ្រប់ភាគីពាក់ព័ន្ធចុះចាប់យានយន្តចតអនាធិបតេយ្យមុខផ្សារលើ បានចំនួន ២៥គ្រឿង

១/ ឡានប្រភេទធន់ធ្ងន់ ១គ្រឿង
២/ ឡានប្រភេទទេសចរណ៍ ១៨គ្រឿង
៣/ ម៉ូតូកង់បី ៣គ្រឿង
៤/ ម៉ូតូ ៣គ្រឿង

ក្នុងនោះដែរ ជាវិធានការបានយកយានយន្តទាំង២៥គ្រឿង យកមករក្សាទុកនៅសាលាក្រុងចំនួន១០ថ្ងៃ ទើបប្រគល់ឲ្យម្ចាស់វិញ ហើយគម្រប់ ១០ថ្ងៃ ម្ចាស់យានយន្តត្រូវចុះរៀបចំសណ្តាប់ធ្នាប់ជាមួយក្រុមការងារមួយថ្ងៃសិន ទើបប្រគល់យានយន្តទៅម្ចាស់វិញ ហើយមិនពិន័យជាប្រាក់ឡើយ ហើយផែនការបន្ត រដ្ឋបាលក្រុង និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធចុះរៀបចំសណ្តាប់ធ្នាប់ដូចភ្លៀងរលឹម៕

មតិយោបល់