កំពង់ឆ្នាំងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានអគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្តាលមកពីកូនចិត្តខ្មៅជាអ្នកដុត កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។
យុវជនរូបនេះឈ្មោះ លឹង ឆើត ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ មានឪពុកឈ្មោះ ព្រុំ សំណាង អាយុ៥៦ឆ្នាំ ម្តាយឈ្មោះ លឹង ហាន អាយុ៦៤ឆ្នាំ។
មុនកើតហេតុ ជនសង្ស័យជាកូនបានសុំប្លង់ដីពីម្តាយ យកទៅបញ្ចាំគេដើម្បីយកលុយទៅទិញម៉ូតូ ខឹងម្តាយមិនឲ្យ ក៏យកស្លឹកចំនួន៣ធាងដុតផ្ទះតែម្តង បណ្តាយឆេះទាំងស្រុង ដែលផ្ទះនោះមានទំហំ៥ ×៤ម៉ែត្រ ប្រក់ស្លឹក ជញ្ជាំងស្លឹក រនាបឬស្សី។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំប្រជាការពារចាប់ប្រគល់ឲ្យសមត្ថកិច្ចដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់