ធនាគារសំណង់របស់ចិន China Construction Bank នៅថ្ងៃសុក្រម្សិលមិញនេះ បាននិយាយថា ខ្លួនបានចាប់ផ្ដើមឈានជើងចូលទឹកដី ប្រេស៊ីល ដោយបានចុះកិច្ចហត្ថលេខាទិញ-លក់ជាមួយនឹងធនាគារប្រេស៊ីល BIC ក្នុងទិញភាគហ៊ុនដែលគិតជាទឹកប្រាក់ចំនួន ៧២០លានដុល្លារអាមេរិក។
យោងតាមសេចក្ដីថ្លែងការរបស់ការិយាល័យភាគហ៊ុនហុងកុង និងសៀងហៃ បានឲ្យដឹងថា ធនាគារ China Construction Bank បានទិញយកភាគហ៊ុនធម្មតាចំនួន ១៥៧,៤លានភាគហ៊ុន និងភាគហ៊ុនដែលផ្ដល់ឲ្យចំនួន ២៤,៧លានភាគហ៊ុន ពីធនាគារ BIC ដែលសរុបទាំងអស់ស្មើនឹង ៧២ភាគរយនៃភាគហ៊ុនសរុប។
ធនាគារ BIC ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៣៨ ដោយផ្ដល់នូវសេវាកម្មប្រាក់កម្ចី ដែលមានបុគ្គលិកសរុបទាំងអស់ចំនួ ៩០០នាក់។
ធនាគារ China Construction Bank បាននិយាយថា ប្រទេសប្រេស៊ីលជាគោលដៅដែលខ្លួនតម្រង់ឆ្ពោះទៅ ហើយនៅពេលនេះឱកាសក្នុងការវិនិយោគក៏បានមកដល់ ហើយយើងសង្ឈឹមជឿជាក់ថា វានឹងជោគជ័យច្រើន៕
មតិយោបល់