Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! ក...

រន្ធត់ណាស់! ក្មេងប្រុសអាយុ ៩ឆ្នាំ ជិះម៉ូតូឌុបក្មេងអាយុ ៧ឆ្នាំ បត់ឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់ទាំង ២នាក់

កំពង់ធំ: កាលពីវេលាម៉ោង០៦ និង២៦នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុកម៉ូតូបើកបត់ឆ្វេង ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់បុរស ២នាក់ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៨៨-១៨៩ នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

រថយន្តម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-7563 បើកបរផ្លូវត្រង់ ក្នុងទិសដៅពីកើតទៅលិច ដោយឈ្មោះ ផន ថេប ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិបាងកក សង្កាត់បាងកក ក្រុងថេប ប្រទេសថៃ (ត្រូវនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ)។ អ្នករួមដំណើរជាមួយចំនួន២នាក់ ទី១-ឈ្មោះ ឆាន ណាកាន ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិសង្កាត់ ជាមួយអ្នកបើកបររថយន្ត និងទី២-ឈ្មោះ ម៉ុន ឈន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិធ្នុង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ចំណែកម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1C-3009 (បើកបរទិសដៅពីកើតទៅលិច ហើយបត់ឆ្វេង) ដោយឈ្មោះ ចាន់ យុត្តិការ ភេទប្រុស អាយុ០៩ឆ្នាំ នៅភូមិត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) និងរួមដំណើរដោយឈ្មោះ ធួក.ឌុល ភេទប្រុស អាយុ០៧ឆ្នាំ នៅភូមិ ឃុំជាអ្នកបើកបរម៉ូតូ (ស្លាប់នៅកន្លែងកើតហេតុ)។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ បង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន រួមផ្សំនិងអ្នកបើកបររថយន្ត មានល្បឿនលឿន៕