អាហ្វហ្គានីស្ថានៈ ការវាយប្រហារអត្តឃាតមួយ ទៅលើក្រុមអ្នកតវ៉ា ដោយការបំផ្ទុះគ្រាប់បែក នៅមុខសាលារៀនក្មេងស្រី ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងតិច ៣៣ នាក់ កាលពីថ្ងៃអង្គារ ខណៈចលនានៃការវាយប្រហារនាពេលថ្មីៗ នៅទូទាំងប្រទេស បានកើតទ្បើងជាបន្តបន្ទាប់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។
អ្នកនាំពាក្យរបស់អភិបាលលោក Ataullah Khogyani បានប្រាប់ភ្នាក់ងារ Aljazeera ថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានតម្រង់គោលដៅ ទៅលើក្រុមបុរសមួយក្រុម ដែលទាមទារឲ្យបណ្តេញមេបញ្ជាការប៉ូលិសក្នុងតំបន់ម្នាក់ ស្ថិតនៅខេត្ត Nangarhar ចេញពីតំណែង។
ក្រៅពីជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក៏មានមនុស្ស ១៣០ នាក់ទៀត បានរងរបួសនៅក្នុងករណីផ្ទុះនេះផងដែរ។
ដោយលោក Khogyani បានបន្ថែមថា មនុស្សដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារទាំងនោះ គឺជាជនស៊ីវិល ហើយអ្នករងរបួសមួយចំនួន កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ៕
មតិយោបល់