ព័ត៌មានជាតិ

អង់គ្លេស​បើកទ្វា​ស្វាគមន៍​ពាណិជ្ជកម្ម​ចិន​

​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក David Cameron នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​ក្នុង​ប្រទេស​ចិន បាន​សន្យាថា​នឹង​បង្កើន​ភាព​ជា​ដៃគូ​ជាមួយ​ចិន​កាន់តែ​រីកចម្រើន​ទ្វេរ​ដង ស្របពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី​កំពុងតែ​ធ្វើ​បេសកកម្ម ពាណិជ្ជកម្ម​នៅ​ប្រទេស​យក្ស​អាស៊ី​មួយ​នេះ ដោយ​មាន​ការ​ហែហម​មក​ជាមួយ​នូវ​មេដឹកនាំ​ធុរកិច្ច​ទាំង ១០០​របស់​អង់គ្លេស​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ បានឲ្យដឹងថា លោក Cameron នឹង​ជួបពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន​លោក លី កឺ​ឈាំ​ង ពាក់ព័ន្ធ​នឹង​ការដោះដូរ​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​អង់គ្លេស និង​ចិន ដែល​តាម​ការឲ្យ​ដឹងមាន​ទឹក​ប្រាក់ប្រមា​ណ​ច្រើនពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។​

​ប្រទេស​នៅក្នុង​តំបន់​អឺរ៉ុប​មួយចំនួន​បាន​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ ទៅ​លើ​កិច្ច​ដោះដូរ​ពាណិជ្ជកម្ម​នេះ ដោយសារ​តែ​អង់គ្លេស​បាន​នាំចូល​ទំនិញ​ថោកៗ​ពី​ចិន ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ទីផ្សារ​។ លោក Ed Miliband មេដឹកនាំ​គណបក្ស​ពលករ​ដែល​ជា​បក្ស​ជំទាស់​របស់​អង់គ្លេស​ក៏​បាន​ព្រមាន​ពី​សញ្ញា​ចាញ់​ប្រៀប​ក្នុងការ​ធ្វើ​ជំនួញ​ជាមួយ​ចិន ដោយ លោក​បាន​អំពាវនាវ​ឲ្យមាន​ការ​ផ្ដោតចិត្ត​ទុកដាក់​ឡើងវិញ​៕​
david cameron_0

មតិយោបល់