ក្រុមហ៊ុន Hacker របស់ស៊ីរី ដែលតាំងនាមខ្លួនឯងថាជា កងទ័ពអេឡិចត្រូនិកស៊ីរី (SEA)បាន Hack ចូលគណនី Twitter របស់ក្រុមហ៊ុន Skype ព្រមទាំងបានបង្ហោះថា មិនឲ្យអ្នកប្រើប្រាស់ ប្រើសេវាកម្ម Hotmail និង Outlook របស់ Microsoft។

បន្ទាប់ពីមាត់មុខអស់មួយរយៈ នៅពេលនេះ SEA បានលេចមុខជាថ្មី ដោយបាន Hack គណនី Skype នៅលើបណ្ដាញសង្គម Twitter ដោយបានគំរាមមិនអតិថិជនរបស់ Microsoft បន្តបើសេវាកម្ម Hotmail និង Outlook ព្រោះថា Microsoft បានបើកដៃឲ្យទីភ្នាក់ងារសន្ដិសុខជាតិអាមេរិក NSA ប្រមូលយកទិន្នន័យរបស់អ្នកប្រើ។
ក្រុម Hacker នេះបានបន្តទៀតថា ខ្លួននឹងបង្ហាញនូវព័ត៌មានលម្អិតផ្សេងៗនៅពេលក្រោយ។ ពាក់ព័ន្ធនឹងព័ត៌មាននេះ អ្នកតំណាង Microsoft បានបដិសេធមិនបញ្ចេញមតិអ្វីទាំងអស់។
គួរបញ្ជាក់ផងដែរថា SEA បានល្បីឈ្មោះនៅពេលដែលក្រុម Hacker មួយនេះវាលុយគេហទំព័ររដ្ឋាភិបាលអាមេរិក និងសារព័ត៌មានក្នុងស្រុកជាច្រើនដូចជា BBC, CNN, New York Times ជាដើម៕
មតិយោបល់