ព័ត៌មានជាតិ

ព្រលឹងចុងសក់! ចុះពីលើផ្ទះដាំទឹកថ្នាំឲ្យប្រពន្ធ ស្រាប់តែឃើញ..!

​បាត់ដំបងៈ កាលពីវេលាម៉ោង៤និង៤០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណី​បុរសម្នាក់ធ្វើអត្តឃាត​ដោយចង.កសម្លាប់ខ្លួន នៅចំណុចកញ្ចុះមុខផ្ទះកំពុងធ្វើ ភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្ត​បាត់ដំបង។

​ជនរងគ្រោះឈ្មោះ មិន ញ៉ាក់ ភេទប្រុស អាយុ​៥០ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិឃុំកើតហេតុ។​

តាមការបំភ្លឺពីឈ្មោះគាន ជារឿង ហៅហើម អាយុ២៥ឆ្នាំ ត្រូវជាអ្នកជិតខាងរបស់ជនរងគ្រោះ បានបញ្ជាក់ឲ្យដឹងថា កាលពី​​វេលាម៉ោង១២យប់ ថ្ងៃទី​១២​ខែឆ្នាំដដែល ខ្លួនបានកំពុងដេកលើផ្ទះ ក៏ស្រាប់តែជនរងគ្រោះ(មិន ញ៉ាក់)បានមកហៅខ្លួននៅក្រោមផ្ទះរបស់ខ្លួន ហើយខ្លួនបានប្រាប់ទៅជនរងគ្រោះថា តាឯងទៅសំរាកទៅ​ ជនរងគ្រោះក៏ស្ងាត់មាត់។ លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះបានស្រែកហៅខ្លួនម្តងទៀត ដោយសន្យាថា អាហើមកុំឲ្យប្រពន្ធហែងផឹកថ្នាំ(ថ្នាំខ្មែរកូនស្រី)ប្រយ័ត្នពុលរួចក៏ស្ងាត់មាត់ជនរងគ្រោះ បានប្រហែល៣០នាទី ក៏លឺឆ្កែព្រុស ហើយនៅម៉ោង៤និង៣០នាទី យាយរបស់ខ្លួនបានចុះមកដាំទឹកថ្នាំឲ្យប្រពន្ធខ្លួន ហើយយាយខ្លួនបានស្រែកហៅខ្លួនឲ្យចុះមកមើល ស្រាប់តែខ្លួនបានចុះពីលើផ្ទះកាន់ពិលមើលឃើញ ជនរងគ្រោះ(មិន ញ៉ាក់) ចង.ក នៅក្រោមកញ្ចុះកំពុងធ្វើនៅខាងមុខផ្ទះ​។

កន្លងមកជនរងគ្រោះរស់នៅម្នាក់ឯងហើយជាមនុស្សប្រមឹកស្រាជារៀងរាល់ថ្ងៃ តែងតែមកហូបបាយនៅផ្ទះខ្លួនហើយលឺថាប្រពន្ធរបស់ជនរងគ្រោះ ទៅធ្វើការនៅកំពង់សោម។
​យើងបានធ្វើការត្រួតពិនិត្យទៅលើសាកសព ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទ្បើយ។

ការសន្និដ្ឋាន​ស្លាប់ដោយចង.ក រួចសពប្រគល់ឲ្យឈ្មោះ ឆាំ បែន អាយុ៥៨ឆ្នាំ ត្រូវជាមេភូមិយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់