ព័ត៌មានជាតិ

ប្តីឈ្លោះប្រកែកជាមួយប្រពន្ធ រឿងជំពាក់លុយគេ៨០ម៉ឺនរៀល ស្រាប់តែប្តីចងកធ្វើអត្តឃាត បណ្តាលឲ្យបាត់បង់ជីវិត

ពោធិ៍សាត់ៈ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង១២និង៣៩នាទីយប់ មានករណីបុរសម្នាក់ ឈ្លោះប្រកែកជាមួយប្រពន្ធរបស់ខ្លួនរឿងជំពាក់លុយគេ៨០ម៉ឺនរៀល បណ្តាលឲ្យប្តីចងកធ្វើអត្តឃាតសម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅចំណុចដើមកាស្យា ចំងាយ១០ម៉ែត្រ ខាងលិចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះឈ្មោះ នឹម ណាន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ហឿង មិញ អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានកូនចំនួន០៤នាក់ ស្រី០៤នាក់ (មានទីលំនៅភូមិ-ឃុំកើតហេតុ)។

ករណីខាងលើនេះ បើយោងតាមការបំភ្លឺរបស់ ប្រពន្ធជនរងគ្រោះឈ្មោះ ហឿង មិញ បានបញ្ជាក់អះអាងថា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៥ និង ០០ ប្ដីរបស់គាត់បានរករឿងខ្លួនរឿងជំពាក់លុយគេចំនួន៨០ ម៉ឺនរៀល ហើយក៏បានឈ្លោះប្រកែកគ្នាបន្តិចបន្តួច លុះព្រឹកឡើងក៏ត្រូវគ្នាវិញ មិនមានបញ្ហាអីទេ លុះដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២ និង ៣០នាទីយប់ ខ្លួនបានភ្ញាក់ពីដេកដើរទៅបត់ជើងតូច ពេលនោះក៏ឮឆ្កែព្រុសក៏ដើរទៅមើលនៅដើមកាស្យាឃើញប្ដីចង់ក នៅមែកដើមកាស្យាកំម្ពស់២,៥ម៉ែត្រ និងខ្សែនីឡុង ពណ៌ សប្រវែង២ ម៉ែត្រ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

មូលហេតុ៖ ប្រកែកគ្នារឿងជំពាក់លុយគេ ។

ក្រោយការពិនិត្យសាកសពរួច បានធ្វើកំណត់ហេតុប្រគល់
ជូនក្រុមគ្រួសារជនរងគ្រោះ តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០និង៤៣នាទី ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់