ភ្នំពេញៈ ស្ត្រីវ័យក្មេងម្នាក់ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមការសង្ស័យថាបានពាក់ព័ន្ធ បទល្មើសជួញដូរមនុស្សឆ្លងដែន។
សមត្ថកិច្ចជំនាញ បានត្រឹមបង្ហើបថា ស្ត្រីសង្ស័យ ត្រូវបានកម្លាំងជំនាញ ឃាត់ខ្លួននៅរាជធានីភ្នំពេញ ពាក់ព័ន្ធករណីនាំស្ត្រីខ្មែរ ជាច្រើននាក់ ទៅរៀបការប្តី នៅប្រទេសចិន។
ចំណែកសាវតាជាតិរបស់ស្ត្រីសង្ស័យ សមត្ថកិច្ច មិនហ៊ាន បញ្ចេញឲ្យអ្នកកាសែតដឹងឡើយ ដោយឲ្យអ្នកកាសែត ទៅសួរមេៗខាងលើទៅ។
សូមជម្រាបជូនថា ជាញឹកញយ សមត្ថកិច្ចជំនាញ តែងបង្ក្រាប បានក្រុមជនសង្ស័យ ជាជនជាតិខ្មែរ និងជនបរទេស ជាច្រើននាក់ ដែលជាប់ពាក់ព័ន្ធ ករណីនាំស្ត្រីខ្មែរ ទៅរៀបការប្តី នៅប្រទេសចិន ប៉ុន្តែទោះជាយ៉ាងណា ករណីបែបនេះនៅតែកើតមាន ដដែលៗ ព្រោះតែពលរដ្ឋហាក់នៅមិនទាន់ យល់ដឹងអំពីបញ្ហានេះច្បាស់លាស់នៅឡើយ ជាហេតុនាំឲ្យក្រុមជនសង្ស័យ អាចបោកប្រាស់ ជនរងគ្រោះ បានយ៉ាងងាយ ក្រោមរូបភាពផ្តល់លុយកាក់តិចតួច ទៅគ្រួសារជនរងគ្រោះ ដែលភាគច្រើនជាគ្រួសារក្រីក្រ៕
មតិយោបល់