បាត់ដំបងៈ លោក វរសេនីយ៍ឯក ស៊ា ធី អធិការនគរបាលស្រុករុក្ខគិរី បានប្រាប់Post Newsថា មានករណីក្មេងស្រីអាយុ១២ឆ្នាំម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិព្រៃត្រឡាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
សពជនរងគ្រោះមានឈ្មោះ តាត ស្រីលាក់ ភេទស្រី អាយុ១២ឆ្នាំ បានចងកនឹងធ្នឹមផ្ទះខ្លួនឯង ដោយពុំដឹងមូលហេតុ។
ក្រោយកើតហេតុហើយនោះសមត្ថកិច្ចជំនាញបានចុះធ្វើការពិនិតនិងធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់