បន្ទាយមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជំនន់ទឹកភ្លៀងដែលហូរធ្លាក់ពីប្រទេសថៃផង និងបរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងតំបន់ផង បានបង្កឲ្យមានទឹកជំនន់ហូរហៀរកាត់ពីលើកំណាត់ផ្លូវជាតិលេខ ៥៨ ត្រង់ចំណុចភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ទឹកជំនន់ដែលហូរហៀរពីលើផ្លូវជាតិនេះ គឺមានប្រវែងប្រមាណ ៧០ ម៉ែត្រ និងជម្រៅពី ០,១៥-០,២០ ម៉ែត្រ។
បញ្ជាក់៖ ពេលនេះអាជ្ញាធរកំពុងអន្តរាគមន៍រំដោះទឹកជំនន់ទៅផ្នែកខាងក្រោម ។
មតិយោបល់