ព័ត៌មានជាតិ

Pep អះអាងថា De Bruyne និង Foden នឹងអវត្តមានការប្រកួត Community Shield

 

បរទេស៖ គ្រូបង្វឹកជនជាតិអេស្បាញលោក Pep Guardiola នៅសប្តាហ៍នេះបានចេញមកធ្វើការបញ្ជាក់ថាកីឡាករឆ្នើមរបស់លោក២រូបគឺទាំង Foden និង De Bruyne នឹងមិនអាចបង្ហាញវត្តមានបានឡើយនៅក្នុងការប្រកួតបើករដូវកាល។

ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងពេលដែល Man City ទើបតែបានប្រកាសចុះកុងត្រាទិញបានកីឡាករចំណូលថ្មីមួយចំនួនជាពិសេសកីឡាករថ្លៃខ្លួនមានតម្លៃបំផុតរបស់អង់គ្លេស Jack Grealish ប្រមាណជា១០០លានផោននោះ។

លោក Pep បន្តថាកីឡាករទាំងពីរនឹងមិនអាចបង្ហាញវត្តមានក្នុងការប្រកួត Community Shield ឡើយដោយក្នុងនោះលោកបានលំអិតថាដោយសារតែ Foden មានរបួសសល់ពីការប្រកួតនៅពានរង្វាន់អ៊ឺរ៉ូចំណែកឯ De Bruyne ក៏រងរបួសដូចគ្នាដែរកាលអំឡុងពានរង្វាន់ជាមួយគ្នានេះ៕

មតិយោបល់