ព្រះសីហនុៈ កាលពីវេលាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័ជាជនបរទេសម្នាក់ សញ្ជាតិស្វីស ពីបទគំរាមទារប្រាក់ នៅមុខផ្សារទំនើបយុវវ័យ(ជិតសាលាវិទ្យាហ៊ុនសែនមិត្តភាព) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនសង្ស័យឈ្មោះ Rickard Erik Stiogson ភេទប្រស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ សញ្ជាតិស្វីស មិនមានលិខិតឆ្លងដែនជាប់ខ្លួន (រកពំទាន់ឃើញ ) បានផ្ញើរសារតាម FACEBOOK ទៅឲ្យជនរងគ្រោះម្នាក់ឈ្មោះ NEXRAUD ARTHUR ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិបារាំង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្រុមទី១៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយគំរាមថាសម្លាប់ចោលប្រសិនបើមិនប្រគល់ប្រាក់ចំនួន១ពាន់ដុល្លារ តាមការសន្សាទេ។
ក្រោយមកជនរងគ្រោះមិនធ្វើតាម ជនសង្សយ័ក៏យកកូនកាំកៃចុងស្រួចរកចាក់ សម្លាប់ជនរងគ្រោះ ប៉ុន្តែភ្លាមៗត្រូវបានកម្លាំងជំនាញ ជួយអន្តរាគមនទាន់ពេល និងបានឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតបានវត្ថុតាង កូនកាំបិតចុងស្រួច (ជាអាវុធធ្វើសកម្មភាព) នាំយកមកអធិការដ្ឋាននគបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕
មតិយោបល់