ភ្នំពេញៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីទៅឆក់ត្រីនៅបឹងត្រាវ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចបឹងត្រាវ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ(សព)មានឈ្មោះ ជួន លីហួត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
តាមសម្តីម្តាយជនរងគ្រោះបានប្រាប់សារព័ត៌មានឲ្យដឹងថា មុនដំបូងកូនរបស់គាត់ បានសុំទៅឆក់ត្រីនៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១៥ ឆ្នាំ២០១៨ នៅបឹងត្រាវជាកន្លែងកើតហេតុខាងលើ មួយសន្ទុះក្រោយមកស្រាប់តែមានប្រជាពលរដ្ឋម្នាក់ បានរត់មកប្រាប់គាត់ថាកូនរបស់គាត់បានឆក់ប្រដាប់ឆក់ត្រីនោះស្លាប់ហើយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សាច់
ញាតិក៏ដូចប្រជាពលរដ្ឋនាំគ្នារត់ទៅមើលក៏ឃើញកូនគាត់ ដួលផ្កាប់មុខទៅនិងដី ដោយសារមិនអស់ចិត្តរូបគាត់បានហៅរថយន្តសង្រ្គោះដឹកទៅពេទ្យ ខណៈពេលដែលរថយន្តសង្រ្គោះមកដល់បានពិនិត្យឃើញថាកូនរបស់គាត់ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុទៅហើយ។
ដោយសារភាពក្រីក្ររថយន្តដឹកសពក៏បានដឹកយកមកតម្កល់នៅទីស្នាក់ការភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជិតផ្ទះរបស់គាត់និងព្រឹកឡើងបូជានៅវត្តក្រាំងធ្នង់តាមប្រពៃណី៕
មតិយោបល់